យោងតាមប្រកាសផ្សាយរបស់គេហទំព័រ សហគមន៍ Mozilla ខ្មែរ បានឲ្យដឹងថា «នៅពេលនេះកម្មវិធី Mozilla Firefox ជំនាន់ 40.0.2 មានជាភាសាខ្មែរទៀតហើយ» យើងអាចធ្វើការទាញយកទៅ
ប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃផងដែរ។ នៅក្នុងអត្ថបទដើម ឯគេហទំព័រសហគមន៍នោះ ក៏មានការសំណូមពរឲ្យអ្នកប្រើប្រាស់ទាំងអស់គ្នា មេត្តាសហការគ្នាជួយផ្ដល់មតិកែលម្អការបកប្រែ ឲ្យកាន់តែមានភាពច្បាស់លាស់ និងល្អថែមទៀត។តើអ្នកបានត្រៀមខ្លួនក្នុងការប្រើប្រាស់ Mozilla Firefox 40.0.2 ជាភាសាខ្មែរហើយឬនៅ? ចូលរួមទាំងអស់គ្នា ប្រើកម្មវិធីជាភាសាខ្មែរ ដើម្បីលើកតម្កើងភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ឲ្យកាន់តែរីកចម្រើនឡើងទៀត។

No comments:
Post a Comment